រកអីញ៉ាំនៅណាពេលទៅដល់កោះកុង?
ម្រាប់ទីក្រុងតូច និងស្ងប់ស្ងាត់មួយនេះ ខេត្តកោះកុងមានភោជនីយដ្ឋាន និងបារយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើល។ ដោយសារវានៅជិតព្រំដែនថៃ ភោជនីយដ្ឋានទាំងនេះភាគច្រើនត្រូវបានគ្រប់គ្រងដោយជនជាតិបស្ចិមប្រទេស។ តោះ! មកដឹងទាំងអស់គ្នាចាតើគួរញ៉ាំអីកន្លែងណាពេលទៅដើរលេងនៅខេត្តកោះកុង៖
១, អាហារតាមដងផ្លូវ
ប្រសិនបើអ្នកចង់សាកល្បងម្ហូបតាមចិញ្ចើមថ្នល់នោះ អ្នកអាចទៅរកតូបល្អបំផុត និងថោកបំផុតបាននៅជ្រុងភាគអាគ្នេយ៍នៃផ្សារលើ។ អ្នកក៏អាចជ្រើសរើសញ៉ាំនៅតាមតូបលក់ចំណីអាហារមួយចំនួននៅតាមដងទន្លេ ដោយមានផ្តល់ជូនក្តាមស្រស់, មឹកអាំង, ជើងមាន់ និងគ្រឿងក្លែម ជាមួយនឹងស្រាបៀរដែលមានតម្លៃថោកសមរម្យ។
២, ម្ហូបបែបខ្មែរ
-សម្រាប់អ្នកដែលកំពុងស្វែងរកអាហារខ្មែរ អ្នកគួរតែធ្វើដំណើរទៅកាន់ហាងបាពាមម៉ៃ (Baan Peakmai) (ផ្លូវលេខ ១) ដែលមានបម្រើម្ហូបបែបខ្មែរ និងបែបថៃដ៏ឈ្ងុយឆ្ងាញ់ និងមានតម្លៃក្រោម ៥ ដុល្លារតែប៉ុណ្ណោះក្នុងមនុស្សម្នាក់។
-ចំពោះអ្នកដែលមានបំណងចង់ញ៉ាំអាហារសមុទ្រល្អៗ នៅម្ខាងទៀតនៃស្ពាន ដែលនៅក្បែរឆ្នេរកោះចូវ។ យើងសូមណែនាំហាង The Crab Shack (ឆ្នេរបាក់ខ្លង) បម្រើអាហារសមុទ្រដ៏អស្ចារ្យ។ សាកល្បងទាំងក្តាម ឬបង្គាមហិមាដែលមានរសជាតើផ្អែមដូចទឹកឃ្មុំ។ វាក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ការទស្សនាថ្ងៃលិចផងដែរ។
៣, ម្ហូបបែបបស្ចឹមប្រទេស
បើនិយាយពីម្ហូបបស្ចឹមប្រទេសវិញ អ្នកមានជម្រើសកាន់តែច្រើន! ទោះបីយើងចូលចិត្តម្ហូបខ្មែរក៏ពិតមែន ប៉ុន្តែពេលខ្លះ អ្នកក៏បែរមករីករាយជាមួយសាឡាដ ឬប៊ឺហ្គឺរផងដែរ ។
- ហាងCafé Laurent (ផ្លូវមាត់ទន្លេ ជាប់សណ្ឋាគារ កោះកុងស៊ីធី) មានមុខម្ហូបបែបលោកខាងលិចយ៉ាងច្រើនសម្បូរបែប បូករួមទាំងម្ហូបអាស៊ីមួយចំនួនផងដែរ។ លើសពីនេះទៅទៀត វាជាកន្លែងដ៏ស្រស់ស្អាតសម្រាប់អ្នកក្នុងការរីករាយនឹងការក្រេបស្រារ និងមើលពេលថ្ងៃលិចនៅលើទន្លេ។
-Wood House (ផ្លូវលេខ ៧) នៅទីនោះមានបុគ្គលិកគួរឱ្យស្រឡាញ់ដែលស្វាគមន៍អ្នកយ៉ាងកក់ក្តៅ និងផ្តល់សេវាកម្មល្អបំផុត ហើយម្ហូបក៏ឆ្ងាញ់ទៀតផង។
- ចំពោះអាហារពេលព្រឹកល្អបំផុតអាចរកបាននៅហាងលឹម មហាលាភ (ប្រសព្វផ្លូវលេខ ៦ / ផ្លូវលេខ ៣) ព្រោះពួកគេបម្រើទាំងម្ហូបបែបខ្មែរ និងបែបបស្ចិមបូព៌ា បូករួមទឹកផ្លែឈើឆ្ងាញ់ៗជាច្រើនប្រភេទផងដែរ។
អត្ថបទដោយ៖ ទីទី
热门评论
评论