តារាជប៉ុនអ្នកនាង Yuko Takeuchi ស្លាប់ក្នុងវ័យ ៤០ឆ្នាំ
ជប៉ុន៖តារាសម្តែងជប៉ុនដ៏ល្បី អ្នកនាង Yuko Takeuchi បានទទួលមរណៈភាពក្នុងវ័យ ៤០ឆ្នាំ។ នេះបើយោងតាមប្រភពសារព័ត៌មាន BBC ទើបតែបានចុះផ្សាយថ្មីៗនេះ។
ឆ្លងកាត់ការស៊ើបអង្កេតរបស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកនាង Yuko Takeuchi ត្រូវបានគេសង្ស័យថា អាចនឹងធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងផ្ទះរបស់នាង ក្នុងទីក្រុងតូក្យូ។
គួរឱ្យដឹងផងដែរថា អ្នកនាង Yuko Takeuchi មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ១៩៩៨ ដែលពេលនោះអ្នកនាងដើរតួនៅក្នុងរឿង Ringu ដែលរឿងនោះគឺជារឿងខ្មោចស្រដៀងទៅនឹងរឿងហូលីវូដ The Ring ផងដែរ។
យ៉ាងណាមិញ ជុំវិញការស្លាប់របស់អ្នកនាង Yuko Takeuchi ក៏បានធ្វើឱ្យមហាជន ជាពិសេសហ្វេនរបស់នាងនៅក្នុងប្រទេសជប៉ុនមានភាពក្តុកក្តួលនិងសោកសៅជាខ្លាំងផងដែរ៕ ដោយ៖ត្នោត
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែល support@tnaot.com ឬទូរសព្ទ 023922788 ។
ចុចកន្លែងនេះចូលមើលបន្ថែម
មតិល្បី
សរសេរមតិ