អ្នកណាថាសម្បុរខ្មៅស្រអែមមិនស្អាត កែ ចាន់កេសី តែងខ្លួនក្នុងឈុតប្រពៃណីស្អាតញាក់សាច់តែម្តង
ប្រិយមិត្តប្រាកដជាស្គាល់មកហើយ កញ្ញា កែ ចាន់កេសី គឺជាតារាម៉ូដែលមួយរូបខំតស៊ូដើរលើវិថីមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ រហូតទទួលបានប្រជាប្រិយភាព និងជោគជ័យលើវិស័យសិល្បៈដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងភាពជោគជ័យ តារាស្រីរូបនេះ មានទាំងទេពកោសល្យ និងសមត្ថភាព អាចសម្ដែង និងដើរម៉ូតបានយ៉ាងល្អ ដែលនាងតែងតែមានការសរសើរច្រើន ពីមហាជនមិនដាច់ពីមាត់នោះទេ។
ជាក់ស្តែង តារាម៉ូដែលរូបនេះឃើញថាតារាស្រីរាងខ្ពស់ស្រឡះរូបនេះ រឹតតែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន មិនថាមុខមាត់ ស្បែកនោះទេ ជាពិសេស ស្ទាយ៍តុបតែងខ្លួន ក៏ទាន់សម័យ លេចធ្លោគួរឲ្យចាប់អារម្មណ៍ថែមទៀតផង។
ក្នុងនោះដែរហ្វេនៗរបស់នាងធ្លាប់តែឃើញនាងតុបតែងខ្លួនបែបស៊ិចស៊ី មានស្ទាយ៍ប្លែកៗបែបហ្វេសស៊ិន តែពេលនេះតារារូបនេះបានផ្លាស់ប្ដូរមកស្លៀកក្នុងឈុតសម្លៀកប្រពៃណី មើលទៅពិតជាប្លែកភ្នែក ហើយស្រស់សោភា សមសួនខ្លាំង មើលសឹងតែមិនស្គាល់ថែមទៀតផង មិនថាទម្រង់មុខ ឬរូបរាងនោះទេ៕ អត្ថបទដោយ៖ ត្នោត
មតិល្បី
សរសេរមតិ