ចរិតពិតដ៏គួរឲ្យចាប់អារម្មណ៍របស់ LEO
Leo ជាក្រុមមនុស្សដែលកើតក្នុងថ្ងៃ (២៣ កក្កដា ដល់ ២២ សីហា) ជាតារានិករដែលមានធាតុភ្លើងនិងមាននិមិត្តសញ្ញារូបសត្វតោ។បើចង់ដឹងរឿងកាន់តែលំអិតថា Leo ជាមនុស្សបែបណានោះ មកមើលអត្ថបទខាងក្រោមទាំងអស់គ្នា៖
- នៅពេលដែលជួបបញ្ហាឬរឿងឈឺចាប់ផ្លូវចិត្ត Leo តែងសំងំលាក់ទុក្ខតែម្នាក់ឯងមិននិយាយជាមួយអ្នកណានោះទេ ពេលដែលគេបានធូរហើយគេនឹងនិយាយធម្មតាវិញហើយ។ ពួកគេមិនចង់ឲ្យនរណាម្នាក់ដឹងថាពួកគេកំពុងតែរងទុក្ខនោះទេដរាបណាមានអ្នកមើលដឹងថាគេកំពុងកើតទុក្ខហើយសួរនាំទើបគេអាចនឹងដាច់ចិត្តនិយាយប្រាប់។
- Leo តែងពូកែធ្វើឲ្យអ្នកដទៃសប្បាយចិត្តប៉ុន្តែនៅពេលដែលនិយាយពីសុភមង្គលខ្លួនឯងបែរជាមិនយកចិត្តទុកដាក់នឹងវាទៅវិញ។
- Leo ជាប្រភេទតារានិករដែលមិនសូវចេះមាត់ករច្រើនទេ មើលពីក្រៅដូចមនុស្សឬកពារណាស់ តែពេលដែលបានស្គាល់ហើយ ទើបដឹងថាគេជាមនុស្សដែលគួរឲ្យចង់រាប់អានម្នាក់។ តែកុំច្រលំថាជាការធ្វើពុតអី គឺជាចរិតធម្មជាតិបែបនេះរបស់ Leo ប៉ុណ្ណោះ។ អាចនិយាយបានថាដំបូងពិបាកនឹងចុះសម្រុងជាមួយពួកគេបន្ដិច តែយូរទៅទើបដឹងថាគេជាមនុស្សដែលស្រួលជាងអ្នកណាទាំងអស់។
- Leo នឹងប្រើអាកប្បកិរិយាអាក្រក់បំផុតនៅពេលកាលៈទេសៈមួយដែលបង្ខំឲ្យពួកគេទៅនិយាយជាមួយនឹងមនុស្សដែលគេមិនចូលចិត្ត។ ដូច្នេះបើមិនចង់មើលទឹកមុខអាក្រក់របស់ Leo ទេកុំបង្ខំពួកគេឲ្យក្បែរមនុស្សដែលពួកគេស្អប់ឲ្យសោះ។
- ចំណុចខ្សោយដ៏ធំបំផុតរបស់ Leo គឺថាឈឺមិនចេះរាងបើថាម្នាក់នឹងធ្វើឲ្យឈឺហើយមិនថាមិត្តភាពឬស្នេហាក៏ដោយគឺនឹងព្យាយាមរក្សាឲ្យដល់ទីបញ្ចប់ទើបព្រមលែងដៃដរាបណាដឹងថាគេលែងត្រូវការខ្លួនយ៉ាងពិតប្រាកដទើបព្រមបោះបង់ចោល ព្រោះ Leo បើស្រលាញ់ចូលចិត្តអ្នកណាហើយគឺមិនងាយបោះបង់អ្នកនោះចោលឡើយ។
- Leo ច្រើនតែងមានអារម្មណ៍ថា ម្នាក់ឯង ឯកាបំផុតក្នុងជីវិតហើយពួកគេមើលទៅដូចជាមនុស្សដែលមានលាក់រឿងជាច្រើននៅក្នុងចិត្ត។
- តារានិករមួយនេះមិនសូវចូលចិត្តនៅក្បែរមនុស្សដែលខ្លួនមិនស្គាល់ឡើយ។ បើគ្មានមិត្តឬគ្នារបស់ពួកគេនៅក្បែរទេពួកគេសុខចិត្តនៅផ្ទះវិញល្អជាង។
- ចរិតមិនល្អមួយទៀតរបស់ Leo គឺឆាប់ខឹងណាស់និយាយលេងមិនស្រួលអាចខឹង ហើយបើខឹងនឹងមិននិយាយរកអ្នកណាឡើយទាល់តែឈប់និយាយបានបាត់ខឹងគេវិញ។ និយាយរួមទៅជាមនុស្សឆាប់ខឹងឆាប់បាត់។ មិនបាច់ចំណាំអីច្រើនទេ បើកំពុងតែនិយាយជាមួយគ្នាសុខៗស្រាប់តែបាត់មាត់ដូចគេចុកនោះគឺប្រាកដជាបើមិនខឹងក៏អន់ចិត្តដែរ។ ប៉ុន្តែត្រូវចាំ LEO នេះចិត្តដាច់ខ្លាំងណាស់បើគេខឹងហើយលើកក្រោយគេអត់ចូលរួមជាមួយទៀតទេ។
- Leo ជាមនុស្សដែលមើលទៅមិនចេះធំសោះ មិនថាទោះបីពួកគេអាយុច្រើនយ៉ាងណាក៏នៅមានចរិតដូចក្មេងដដែល។
- Leo តែងតែនៅក្បែរមិត្តជានិច្ចពេលដែលពួកគេត្រូវការប៉ុន្តែពេលដែលខ្លួនឯងមានរឿងពិបាកចិត្តក៏មិនដឹងថាត្រូវប្រាប់អ្នកណា ព្រោះមនុស្សដែលរាប់អានគេហាក់មិនសូវខ្វល់ តែងធ្វើហីៗចំពោះពួកគេ ហើយច្រើនតែទុក LEO ចោលជានិច្ចដែលជាហេតុធ្វើឲ្យ Leo ភាគច្រើនសម្រេចចិត្តនៅម្នាក់ឯងច្រើនជាងពិភាក្សារឿងផ្ទាល់ខ្លួនជាមួយនរណាម្នាក់។ បើអ្នកមានមិត្តភ័ក្តជា LEO គួរឧស្សាហ៍សួរសុខទុក្ខគេផង កុំសូវទុកគេចោលពេក ហើយគិតថាគេមិនអីៗនោះ!!
- ថ្វីត្បិតជាមនុស្សដែលស្រលាញ់មិត្តភាពនិងមនុស្សក្បែរខ្លួនតែ Leo មិនដែលអង្វរអ្នកណាម្នាក់ឲ្យនៅក្បែរទេ បើអស់ចិត្តចង់ទៅក៏ទៅព្រោះពួកគេដឹងច្បាស់ថាឃាត់ចិត្តមនុស្សដែលលែងមានពួកគេហើយគឺលែងមានតម្លៃអ្វីឡើយ។ តែពេលដែល Leo សម្រេចចាកចេញពីអ្នកណាម្នាក់ហើយគឺគេគ្មានថ្ងៃនឹងត្រលប់បកក្រោយឡើយ។ ដៃគូដែលសាកសមបំផុតសម្រាប់ Leo គឺ Aries និង Aquarius៕ ដោយ៖ Orchid
មតិល្បី
សរសេរមតិ